អ្វីទៅជាពត៌មានវិទ្យា​ IT




The Information Technology Association of America (ITAA) បានអោយ និយមន័យថា ព័ត៌មានវិទ្យាគឺ សំដៅទៅ លើការសិក្សា ស្រាវ ជ្រាវ, ការរចនា, ការ អភិវឌ្ឍន៍នូវអ្វី ដែល ប្លែកៗ និង ជាជំនួយ កនុងការ គ្រប់គ្រងប្រព័ន្ធ ព័ត៌មានដែលមាន ក្នុង កុំព្យួរទ័រជាពិសេស ការអនុវត្ត លើកម្មវិធី និងផ្នែក រឹងនៃកុំព្យួរទ័រ ។
ក្រុមពួក ព័ត៌មានវិទ្យា(IT) បានធ្វើ ការវិវត្ត នៅក្នុងឆ្នាំ១៩៧០ ដល់ ១៩៧៩ និង ជាវិស័យ មួយដែល មានការ រីកចំរើន មានភាព ធំទូលំទូលាយ ហើយវាជា ផ្នែកមួយ ដែលមានការ ទទួលខុសត្រូវ ខ្ពស់ លើការ ការពារ ប្រព័ន្ធ ដំណើរការ, ការស្រង យកទិន្នន័យ និង ការបញ្ជូននូវ ព័ត៌មាន ផ្សេងៗ ។
ព័ត៌មានវិទ្យាគេប្រើសំរាប់ រៀបចំនូវប្រព័ន្ធការងារមួយចំនួន និង ការសិក្សារបស់គេ ព្រោះវាមាន ភាពងាយស្រួយ, ល្បឿននៃដំណើរការវាលឿន និង អាចផ្លាស់ប្តូរព័ត៌មានបានគ្រប់ទីកន្លែង ដោយ មានទំនុកចិត្តខ្ពស់ក្នុងការ គ្រប់គ្រងផងដែរ ។


ធាតុផ្សំដេលមានក្នុងព័ត៌មានវិទ្យា
Computer: កុំព្យួរទ័រគឺ មានសារ សំខាន់ណាស់ ចំពោះការស្តរ និង ដំណើរការទិន្នន័យ ដោយយោង ទៅតាម ទំហំ, តំលៃ និង សមត្ថភាពនៃដំណើរការរបស់វា។
Computer ចែកចេញជា បួន ផ្នែកគឺ:
  • mainframes
  • supercomputer
  • minicomputers
  • microcomputers
Servers: មានការចូលរួមជាមួយ ផ្នែករឹង និង ផ្នែកទន់ (Hardware and Software) គេប្រើវា សំរាប់ផ្តល់ នូវសេវា កម្មដល់ អ្នកដែលប្រើប្រាស់កុំព្យួទ័រ ។ ជាទូទៅ Servers ជាឃ្លាំងមួយ សំរាប់ផ្ទុកទិន្នន័យ និង ពត៌មានដែល ពាក់ព័ន្ធផ្សេងៗ ហើយវាមានសមត្ថភាព អាចដំណើរ ការបាន ២៤ម៉ោង លើ ២៤ម៉ោង ដោយប្រើនូវប្រព័ន្ធ ប្រតិបត្តិ ការរបស់ Servers ។
Database Management System (DBMS): ជា កម្មវិធី មួយប្រភេទ ដែលគេ ប្រើវា សំរាប់ គ្រប់គ្រង ព័ត៌មាន ដែលមាន ក្នុងប្រព័ន្ធ កុំព្យួរទ័រ ។ ព័ត៌មានទាំងនេះ បានរក្សាទុក នៅក្នុង Database ដោយ គ្រប់គ្រងជាមួយនឹង កម្មវិធីដូចជា Ms Access, Oracle, Ms SQL Server, Firebird, Filemaker ។ Database Management System អាចគ្រប់គ្រង តាម បណ្តាស្ថាប័ននានាដូចជាៈ ការងារផ្នែក គ្រប់គ្រង ឃ្លាំង, ការងារបណ្ណាល័យ, ការងារ រដ្ឋបាល, ការងារគណនេយ្យ និង ការងារគ្រប់គ្រង ផេ្សងៗ ដទៃ ទៀត ។
Networking: ប្រើសំរាប់ភ្ផាប់ ទំនាក់ទំនងពី កុំព្យួទ័រមួយ ទៅកុំព្យួទ័រមួយ ដោយប្រើ ឧបករណ៏ អេឡិចត្រូនិច ហើយឧបករណ៏ទាំងនេះ អាចប្រើដោយមានខ្សែ ឬក៏ ឥតខ្សែ ទៅតាមចំណង ចំនូល ចិត្តរបស់យើង ហើយវាអាច ចែកចាយនូវ ពត៌មាន, ចំនេះដឹង ឬក៏អាច share printers,scanners,.. និង អាចជួយបំពេញនូវ តំរូវការ មួយចំនួនរបស់អ្នកប្រើប្រាស់ផងដែរ។
Network Security and Cryptography : ប្រព័ន្ធសុវត្ថិភាពរបស់ Networkគឺ មានសារ សំខាន់ ណាស់ ចំពោះ អ្នកព័ត៌មានវិទ្យា ដើម្បីជៀស ផុតពីការ លួចយក នូវឯកសារ ដែលមាន សារសំខាន់, បាត់បង់ នូវទិន្នន័យផ្សេងៗ, ឆ្លងមេរោគមួយ ចំនួនពី Internet ដូចជា ពពួក malware, spyware,.. ពីពួក Hacker ដែលជាជន សង្គមងងឹត និង ជាសត្រូវ របស់ពួក ព័ត៌មានវិទ្យា ផងដែរ ។ ប្រភពពី​រ http://camphum.epizy.com/

Comments

Popular posts from this blog

របៀបដែលអាជីវកម្មខ្នាតតូចកំពុងចាប់យកអាជីវកម្មខ្នាត​ 5G

5 គន្លឹះដើម្បីកសាងក្រុមក្តីស្រមៃចាប់ផ្ដើម