អ្វីទៅជាពត៌មានវិទ្យា IT
The Information Technology Association of America (ITAA) បានអោយ និយមន័យថា ព័ត៌មានវិទ្យាគឺ សំដៅទៅ លើការសិក្សា ស្រាវ ជ្រាវ, ការរចនា, ការ អភិវឌ្ឍន៍នូវអ្វី ដែល ប្លែកៗ និង ជាជំនួយ កនុងការ គ្រប់គ្រងប្រព័ន្ធ ព័ត៌មានដែលមាន ក្នុង កុំព្យួរទ័រជាពិសេស ការអនុវត្ត លើកម្មវិធី និងផ្នែក រឹងនៃកុំព្យួរទ័រ ។ ក្រុមពួក ព័ត៌មានវិទ្យា(IT) បានធ្វើ ការវិវត្ត នៅក្នុងឆ្នាំ១៩៧០ ដល់ ១៩៧៩ និង ជាវិស័យ មួយដែល មានការ រីកចំរើន មានភាព ធំទូលំទូលាយ ហើយវាជា ផ្នែកមួយ ដែលមានការ ទទួលខុសត្រូវ ខ្ពស់ លើការ ការពារ ប្រព័ន្ធ ដំណើរការ, ការស្រង យកទិន្នន័យ និង ការបញ្ជូននូវ ព័ត៌មាន ផ្សេងៗ ។ ព័ត៌មានវិទ្យាគេប្រើសំរាប់ រៀបចំនូវប្រព័ន្ធការងារមួយចំនួន និង ការសិក្សារបស់គេ ព្រោះវាមាន ភាពងាយស្រួយ, ល្បឿននៃដំណើរការវាលឿន និង អាចផ្លាស់ប្តូរព័ត៌មានបានគ្រប់ទីកន្លែង ដោយ មានទំនុកចិត្តខ្ពស់ក្នុងការ គ្រប់គ្រងផងដែរ ។ ធាតុផ្សំដេលមានក្នុងព័ត៌មានវិទ្យា Computer: កុំព្យួរទ័រគឺ មានសារ សំខាន់ណាស់ ចំពោះការស្តរ និង ដំណើរការទិន្នន័យ ដោយយោង ទៅតាម ទំហំ, តំលៃ និង សមត្ថភាពនៃដំណើរការរបស់វា។ Computer ចែកចេញជា បួន ផ្នែកគឺ: mainframes supercomp...
Comments
Post a Comment